Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំព្រឹត្តិការណ៍បុណ្យខ្លែងនៅពាក់កណ្តាលខែធ្នូ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលស្រុក នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារជនបទ នៅភូមិព្រះដាក់ និង រៀបចំព្រឹត្តិការណ៍បុណ្យខ្លែង ជាដើម នៅក្នុងខែធ្នូនេះ។

លោកអភិបាលស្រុកបានបន្តថា ព្រឹត្តិការណ៍បុណ្យខ្លែងនេះ និងរៀបចំធ្វើឡើងនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១ នៅភូមិសសី ដែលទីតាំងនោះមានទេសភាពស្អាតជាប់ជើងភ្នំគូលែន ហើយព្រឹត្តិការណ៍នេះក៏អាចជាផលិតផលទេសចរណ៍ថ្មីសម្រាប់ស្រុកបន្ទាយស្រីនេះផងដែរ។

គោលបំណង នៃពិធីបុណ្យខ្លែងនេះ គឺដើម្បីបង្កើតភាពទាក់ទាញ ព្រោះខ្លែងជាប្រព្រៃណីរបស់ប្រជាពលរដ្ឋ ដែលតែងតែបង្ហោះលេងកម្សាន្តនៅរដូវលម្ហើយ ។ ជាមួយគ្នានេះក៏ជាការទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមកកម្សាន្តនៅតំបន់ឱ្យបានច្រើនផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ប្រសិនជាគ្មានការប្រែប្រួលទេ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលស្រុកបន្ទាយស្រី នឹងមានការរៀបចំព្រឹត្តិការណ៍មិនតិចជាង២២ព្រឹត្តិការ ណ៍ នោះទេ៕

Advertisement
Advertisement