Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទុស្សេខ្សែភ្លើងឆេះវត្តមួយខ្ទេច

មណ្ឌលគិរី៖ទុស្សេខ្សែភ្លើងបានបណ្ដាលឲ្យវត្តមួយ ដែលមានឈ្មោះ ខេមរាបុញ្ញរាម មានទីតាំងស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្ត មណ្ឌលគិរី ក្លាយទៅជាផេះផងតែមួយពព្រិចភ្នែកកាលពីយប់ថ្ងៃទី ១៣ ធ្នូ ម្សិលមិញ ។

វត្តកំពុងត្រូវបានហួងហែងដោយអគ្គិភ័យ

សង្ឃមួយអង្គបានមានសង្ឃដីកាថា មុនកើតហេតុព្រះសង្ឃដែលគង់ក្នុងវត្តកំពុងតែគង់លេងនៅតុក្នុងបរិវេនវត្ត ក៏ស្រាប់តែដាច់ចរន្តភ្លើង និងកើតមានអណ្តាតភ្លើងចេញពីបន្ទប់សឹងរបស់លោកគ្រូធំ។ ភ្លាមៗព្រះ សង្ឃទាំងអស់ នាំគ្នាជួយពន្លត់តែមិនអាចទប់ស្កាត់អណ្តាតភ្លើងបានឡើយ ។ ប្រភពថា ការឆេះនេះមិនមែនបំផ្លាញត្រឹមទៅព្រះវិហារ និងកុដិប៉ុណ្ណោះទេបច្ច័យកសាងចំនួន៨លានរៀលជាង រួមទាំងសម្ភារៈប្រើប្រាស់ជាច្រើនក៍បានឆេះអស់គ្មានសល់ដែរ។

អធិការនគរបាលស្រុកកែវសីមាលោក ហេង អ៊ួង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកបានបញ្ជួនរថយន្តពន្លត់អគ្គីភ័យចុះបាញ់ពន្លត់ភ្លាមៗដែរ តែដោយសារវត្តសង់អំពីឈើ ហើយទទួលព័ត៌មានយឺតពេក ទើបពុំអាចជួយសង្គ្រោះបាន។ តែទោះជាយ៉ាង ណា ពុំមានព្រះសង្ឃរងរបួសក្នុងហេតុការណ៍នេះទេ ? ៕

Advertisement
Advertisement