Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ​ករណី​វីរុស​កូវីដ១៩ បំប្លែងថ្មី អូមីក្រុង នៅកម្ពុជា

តាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១បានបញ្ជាក់ថា កម្ពុជា​បានរកឃើញ​ករណី​ជំងឺកូវីដ១៩ បម្លែងថ្មី ប្រភេទ​អូមីក្រុង (Omicro) មួយករណីហើយ ដែលមានលទ្ធផល​វិភាគ​បញ្ជាក់​ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

មេរោគ​កូវីដ១៩ប្រភេទថ្មីនេះ ត្រូវ​បានរកឃើញលើស្រ្តី​ជនជាតិខ្មែរ អាយុ​២៣ឆ្នាំ មានអាស័យដ្ឋាន​នៅ​ឃុំ​តាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះមានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរ​តាមជើងហោះហើរ​ចេញពីប្រទេស​ហ្គាណា (អាហ្រ្វិកខាងលិច) ឆ្លង​កាត់តាមឌូបៃ រួចបន្ត​ជើង​ហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកក នៃ​ប្រទេសថៃ (ដោយនៅរង់ចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេស​កម្ពុជា​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២១។

Advertisement
Advertisement