Connect with us

Hi, what are you looking for?

ក្នុងស្រុក

៣ខែទម្រាំបង្ក្រាបបានគ្រឿងញៀនជាង២តោន និងសារធាតុគីមី៨០តោន

លោក ម៉ក់ ជីតូ និងគ្រឿងញៀនដែលរឹបអូសបាន

ភ្នំពេញ: អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន លោក ម៉ក់ ជីតូ បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី១៤ ធ្នូម្សិលមិញ ថា ដើម្បីបំបែកសំបុក និងបង្ក្រាបបានគ្រឿងញៀនជាង២តោន និងសារធាតុគីមីផ្សំ៨០តោនសមត្ថកិច្ចបានចំណាយពេលប្រមាណ៣ខែ ។

លោក ម៉ក់ ជីតូ និងគ្រឿងញៀនដែលរឹបអូសបាន

ក្នុងនោះសមត្ថកិច្ចក៏ចាប់បានឧក្រិដ្ឋជនចំនួន ៣នាក់និងបាញ់ស្លាប់ម្នាក់ផងដែរ អំឡុងដែលពួកគេបាញ់ តដៃជាមួយសមត្ថកិច្ចនៅចំណុចផ្លូវបំបែកស្រែអំបិល គ្រា ដែលប្រុងដាក់គ្រឿងញៀនឡើងកប៉ាល់ក្នុងគោលដៅយកទៅចែកចាយនៅប្រទេសផ្សេងៗ ។

បើតាមលោក ម៉ក់ ជីតូ ថា គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជាបន្តបន្ទាប់សរុបជាង២តោន នោះប្រភេទកេតាមីន(ម្សៅខេ) ដែលមានតម្លៃលក់សម្រាប់ប្រទេសចុងក្រោយរហូតដល់៦០ម៉ឺនដុល្លារក្នុងមួយគីឡូក្រាម ។យ៉ាងណាក៏ដោយលោកថា ពួកឧក្រិដ្ឋជនគ្រាន់តែយកកម្ពុជាជាទីតាំងផលិតប៉ុណ្ណោះមិនមែនចែកចាយទេ ៕

Advertisement
Advertisement