Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​រកឃើញ​ករណីវីរុសបម្លែងថ្មី អូមីក្រុង ចំនួន៤នាក់ហើយ

ភ្នំពេញ – បើតាម​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២១ គេ​បានរកឃើញ​ករណីវិជ្ជមាន​កូវីដ១៩ បម្លែងថ្មី ប្រភេទ អូមីក្រុង ចំនួន​២នាក់ទៀត (ករណីទី៣ និង​ទី៤) នៅលើអ្នកដំណើរជាជនជាតិខ្មែរ។

ក្នុងនោះ ទី១ ស្រ្តីអាយុ​៤៧ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរីប៉េងហួតបឹងស្នោរ ច្បារអំពៅ បានធ្វើដំណើរពី​សហរដ្ឋអាមេរិក រង់ចាំបន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅថ្ងៃទី១៦ ខែធ្នុ ឆ្នាំ​២០២១។

ទី២ ស្រ្តីអាយុ​៣៣ឆ្នាំ ស្នាក់​នៅ​ទួលសង្កែ ខណ្ឌឬស្សីកែវ បានធ្វើដំណើរ​មក​ពី​ប្រទេស​បារាំង ឆ្លង​កាត់​តាម​ប្រទេស​សាំងហ្គាពួរ បន្ត​ជើង​ហោះ​ហើរ​មក​ដល់ទីក្រុង​ភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២១។

បច្ចុប្បន្នអ្នកជំងឺខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាល​នៅមជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និង​ហង់សិន រាជធានីភ្នំពេញ៕

 

Advertisement
Advertisement