Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានតុលាការខេត្តមណ្ឌលគិរីសុំទោសនាយខុទ្ទ កាល័យនាយករដ្ឋមន្ត្រី រឿងកៀបស៊ីដីពិរុទ្ធជន

លោក ទៀង សុថា និងលិខិតសុំទោសរបស់គាត់

ភ្នំពេញ : ប្រធានតុលាការខេត្តមណ្ឌលគិរី លោក ទៀងសុថា កាលពីថ្ងៃទី១៨ធ្នូ ម្សិលមិញ បានផ្ញើសារសុំទោសលោក ហូ សិទ្ធី នាយខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជុំវិញសំណុំរឿងកៀបស៊ីដីពិរុទ្ធជន ។

លោក ទៀង សុថា និងលិខិតសុំទោសរបស់គាត់

លោក ទៀង សុថា បានសរសេរនៅលើសារសុំទោសនោះថា«ខ្ញុំបាទសូមអភ័យទោសពីឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលខ្ញុំបាទបានយកឈ្មោះឯកឧត្តមមកប្រើ ដែលខ្ញុំ បាទបានប្រើពាក្យមិនគប្បីថា “ឯកឧត្តម ហូ សិទ្ធី តេទៅអភិបាលខេត្តមណ្ឌលគិរី” តាមពិតឯកឧត្តម ពុំបានតេទូរស័ព្ទទៅអភិបាលខេត្តមណ្ឌលគិរីនោះទេ ដែលជាកំហុសឆ្គងនេះ ខ្ញុំបាទសូមទទួលស្គាល់កំហុសទាំងនេះ និង សូម ឯកឧត្តម មេត្តាអភ័យទោស ដល់រូបខ្ញុំបាទ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសឯកឧត្តម ជានាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

លោក ហូ សិទ្ធី នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រី

ការសុំទោសនេះបានធ្វើឡើងបន្ទាប់ពីលោក ហូ សិទ្ធីបានធ្វើលិខិតបំភ្លឺជាសាធារណៈកាលពីថ្ងៃ១៧ ធ្នូ ថាលោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរីដែលជាចៅក្រមកាន់សំណុំរឿងបានយកឈ្មោះលោកទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យបក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ដែលជាព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនិងការបញ្ចប់ រឿង និងការដោះលេងឲ្យមានសេរីភាពវិញ ទាំងដែលលោកមិនទាំងស្គាល់ឈ្មោះ ទៀង សុថា នោះផង ។ដែលជាមួយគ្នា លោក ហូ សិទ្ធី ក៏បានព្រមានប្ដឹងលោក ទៀង សុថា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ ៕

Advertisement
Advertisement