Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅប្រទេសចិន ឈានដល់ដំណាក់កាលវាយតម្លៃ

បើតាម​ក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ ដំណើរការចរចាបើក​ទីផ្សារ​ផ្លែមៀន​ប៉ៃលិន​ទៅ​កាន់ប្រទេសចិន បានឈាន​ដល់​ដំណាក់កាលវាយតម្លៃហានិភ័យដោយ​ចុះពិនិត្យ​ផ្ទាល់​នៅ​ចម្ការ និង​រោងចក្រ​វេចខ្ចប់សម្លាប់​សមាស​ភាពចង្រៃហើយ។

ដំណើរការវាយតម្លៃវិភាគហានី័យថ្លែមៀនប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សប្តាហ៍​ទី១ នៃខែមករា ឆ្នាំ​២០២២ខាងមុខ ដោយ​ធ្វើការ​ជ្រើសរើស​សម្រិតសម្រាំងយកចម្ការមួយ​ចំនួនជា​តំណាង និង​រោងចក្រ​វេចខ្ចប់សម្លាប់​សមាស​ភាពចង្រៃ ដែលបច្ចុប្បន្ន​នេះ​មានរោងចក្រ​តែមួយ​បានសាងសង់រួច មានទីតាំង​នៅ​ក្នុង​ខេត្តប៉ៃលិន ដើម្បីវាយតម្លៃ​បញ្ចប់​ដំណាក់កាលវិភាគ​ហានិភ័យ​មុន​នឹង​បន្ត​នីតិវិធីរៀបចំ​ចុះហត្ថលេខាលើពិធីសារបច្ចេកទេស។

Advertisement
Advertisement