Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន ៖ ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ

ភ្នំពេញ – ក្នុងឱកាស​អញ្ជើញទទួលវ៉ាក់សាំង Pfizer ចំនួន៧៨៣,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី (ជំនួយសរុបប្រមាណជាង ២.៣៥លានដូស) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ កាលពីរាត្រីថ្ងៃអាទិត្យ (២៦ ធ្នូ) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានលើក​ឡើងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ។

សម្តេចតេជោបានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។

សម្តេចតេជោរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃនេះ កម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យកីឡាករការ៉ាត់តេដូ ២រូប ដែលទើបមកពីប្រកួតនៅប្រទេសកាហ្សាក់ស្តង់ អាចប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលព្យាបាលកូវីដ-១៩ ខណៈដែលពួកគេត្រូវប្រឡងបាក់ឌុបនៅមណ្ឌលបាក់ទូក ។ ដូច្នេះសម្តេចបានអំពាវនាវឲ្យសិស្សនៅមណ្ឌលបាក់ទូកកុំមានការភ័យខ្លាច ព្រោះខាងក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាលបានរៀបចំពួកគេឲ្យប្រឡងនៅដាច់ដោយឡែកហើយ៕

Advertisement
Advertisement