Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំចាយថវិកា​ប្រមាណ៥លានដុល្លារ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និង​កីឡា បានប្រើប្រាស់ថវិកា​ប្រមាណ ២ម៉ឺនលានរៀល ឬ​ស្មើ​នឹង​ប្រមាណជាង ៥លានដុល្លារ សម្រាប់​ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបឆ្នាំ​២០២១នេះ។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បានបញ្ជាក់ថា ការចំណាយទាំងនេះ ផ្តោតសំខាន់គឺប្រាក់ឧបត្ថម្ភលើគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ  ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។

ចំណែកឥណទានថវិកាឆ្នាំ២០២១ សម្រាប់ទ្រទ្រង់ក្នុងកិច្ចដំណើរការក្រសួងអប់រំ យុវជន និងកីឡាផ្នែកចំណាយចរន្តមានចំនួន ៥៨៧ ៧៤៧ លានរៀល(មិនបញ្ចូលបន្ទុកបុគ្គលិក)។

គួរ​បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ បានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ ដោយ​មានបេក្ខជនដាក់ពាក្យ​ប្រឡង​ចំនួន១១៤ ១៨៣នាក់ ។ បើគ្មានការប្រែប្រួលទេ លទ្ធផលនៃការប្រឡងនេះ ត្រូវ​បានប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ខាងមុខ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយ​នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់បណ្តាខេត្ត ទូទាំងប្រទេស៕

Advertisement
Advertisement