Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូលីប៉ាយ ផ្តល់សម្ភារៈអនាម័យដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ សម្រាប់បវេសនកាលថ្មី

តាកែវ – នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនសាប៊ូ លីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈអនាម័យមួយចំនួន ប្រគល់ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ សម្រាប់ប្រើប្រាស់ និងចែកបន្តដល់ វិទ្យាល័យ អនុវិទ្យាល័យនៅក្នុងខេត្ត ។ ទាំងនេះជាកាដូសម្រាប់បវេសនកាលឆ្នាំថ្មី ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ។

ក្នុងឱកាសនោះ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានមានប្រសាសន៍ថា សម្ភារៈរបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្រីក្រ និងសាលារៀនដែលមានការខ្វះខាតសម្រាប់ប្រើប្រាស់ ដើម្បីចូលរួមអនុវត្តន៍ នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ហើយមន្ទីរ នឹងយកសម្ភារៈទាំងនេះចែកជូនដល់សាលានិមួយៗទៅតាមតម្រូវការចាំបាច់។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុន បានប្រគល់ជូនសម្ភារៈអនាម័យ ដល់មន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ ដែលមានសាលារៀនច្រើនកំពុងជួបការលំបាក៕

Advertisement
Advertisement