Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីបដិសេធការអន្តរាគមន៍ឱ្យព្យាបាលនៅ ផ្ទះសម្រាប់អ្នកឆ្លង អូមីក្រុង

សម្ដេចនាយករដ្ឋមន្ត្រីក្នុងពិធីផ្ដល់រង្វាន់ឱ្យម្ចាស់ជ័យលាភីប៉េតង់កាលពីព្រឹកមិញ

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី ០៥ មករា នេះ ក្នុងពិធីផ្ដល់រង្វាន់ដល់ម្ចាស់ជ័យលាភីប៉េតង់ អ៊ុក ស្រីមុំ ឯវិមានសន្តិភាព បានប្រកាសជាសា ធារណៈថា សម្ដេច នឹងមិនអន្តរាគមន៍ឱ្យមានការព្យា បាលអ្នកឆ្លងមេរោគ covid 19 បំប្លែងថ្មី “អូមីក្រុង” ឱ្យសម្រាកព្យាបាលនៅផ្ទះឡើយ ។

សម្ដេចនាយករដ្ឋមន្ត្រីក្នុងពិធីផ្ដល់រង្វាន់ឱ្យម្ចាស់ជ័យលាភី ប៉េតង់កាលពីព្រឹកមិញ

សម្តេចថ្លែងថា អ្នកផ្ទុកមេរោគអូមីក្រុង ទោះបីឋានៈណាក៏ដោយ ក៏មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះនោះឡើយ ហើយកុំសុំអន្តរាគមន៍មកសម្តេចឲ្យសោះ។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះមេរោគបំប្លែងថ្មីអូមីក្រុង បានកើតមាននៅកម្ពុជា ៩៤ ករណីហើយ ករណីមួយចំនួនបានព្យាបាលជាហើយ។

ជាមួយគ្នាសម្ដេចក៍បានបញ្ជាក់ឱ្យដឹងដែរថា ពេលសម្តេចទៅមីយ៉ាន់ម៉ា ហើយបើមានឆ្លងមេរោគអូមីក្រុង ក៏សម្តេចអញ្ជើញទៅស្នាក់នៅ និងព្យាបាលនៅមន្ទីរ ពេទ្យដែរ ៕

Advertisement
Advertisement