Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកភូមិថា ប្រាសាទបុរាណចំនួន២ ត្រូវបានបំផ្លាញដោយគ្រឿងចក្ររបស់ក្រុមហ៊ុនស៊ីងបាយអូថេក

កម្ទេចកម្ទីថ្មប្រាសាទដែលរងការឈូសឆាយ

ខេត្តក្រចេះ : ក្រុមអ្នកភូមិបាននិយាយថាប្រាសាទ បុរាណចំនួន២ដែលមានទីតាំងនៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ស្ថិតក្នុងតំបន់ព្រៃឡង់ ត្រូវបានបំផ្លាញរៀបដល់ដីដោយគ្រឿងចក្ររបស់ក្រុមហ៊ុនស៊ីងបាយអូថេក ខូច អិល ធីឌី ។

កម្ទេចកម្ទីថ្មប្រាសាទដែលរងការឈូសឆាយ

តាមសេចក្ដីរាយការណ៍ថា ប្រាសាទដែលត្រូវបានសាង សង់ក្នុងយុគប្រាសាទសំបូរព្រៃគុកនោះមានឈ្មោះទី១ : ប្រាសាទលាវចោម និងទី២ឈ្មោះ : ប្រាសាទ ត្រពាំងក្របៅ មានទីតាំងស្ថិតនៅចំណុចនិយាមកាលេខ 13, 0017N 105,8929E _+3,79m ។

ទាក់ទងបញ្ហានេះ លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះបានបញ្ជាក់កាល ពីព្រឹកថ្ងៃ១២ មករា នេះថា លោកបានផ្ញើររបាយការណ៍ទៅក្រសួងហើយ ។ យ៉ាងណាក៏ដោយការបាត់បង់ប្រាសាទបុរាណទាំង២នេះ គឺជាការបាត់បង់ដ៏ធំធេង នៃសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិខ្មែរ ៕

Advertisement
Advertisement