Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ឆ្នាំ២០២១ ក្រសួងសាធារណការ លក់ស្លាកលេខពិសេសបាន ៣៨ប៊ីលានរៀល

Public Works Minister Sun Chanthol announces the sale of special licence plates. Ministry of Public Works and Transport

ភ្នំពេញ – ក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៥.២៩១ផ្លាក ដោយបានចំណូល៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានជិត៣ម៉ឺនផ្លាក ក្នុងចំណូលជាង ៣០ប៊ីលានរៀល។ នេះបើតាមការឱ្យដឹងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែមករា លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តគ្រួសារ ការរក្សាផ្លាកលេខទុក ការផ្ទេរកម្មសិទ្ធិ និងសហកម្មសិទ្ធិ ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីកៀរគរចំណូលថវិកាបន្ថែមជូនជាតិ។ ហើយចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ ដំណាច់ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន៩ពាន់ផ្លាក និងទទួលបានចំណូលជាង៧១ប៊ីលានរៀល។

សូមបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នា នៃលេខឡាតាំង ឬអក្សរ ចាប់ពី១ ដល់៨ខ្ទង់នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខ ពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ៕

Advertisement
Advertisement