Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទៀបភ្លឺថ្ងៃសៅរ៍នេះ ឆេះផ្ទះ​នៅជិតផ្សារដើមគរ របួស​មនុស្ស​៤នាក់

ភ្នំពេញ – សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​វេលាម៉ោង​ប្រមាណ ២ទៀប​ភ្លឺ​ ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើត​ឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ដោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២នាក់ និង​របួស​ស្រាល​២នាក់។

បើតាម​សមត្ថកិច្ចផ្ទះ​ដែល​ត្រូវឆាបឆេះនោះ គឺធ្វើពីឈើ​នៅខាងលើអគារ ដែល​មានទំហំ ១២x១៥ម៉ែត្រ ត្រូវ​ឆេះទាំងស្រុង។

ចំពោះមូលហេតុវិញ សមត្ថកិច្ច​បានធ្វើ​ការ​សន្និដ្ឋានថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី។

សម្រាប់ប្របត្តិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ច​បានប្រើប្រាស់រថយន្ត​ទឹកសរុបចំនួន ២១​ គ្រឿង ដោយ​ប្រេីប្រាស់ទឹកអស់ ៣០​ រថយន្ត​ ស្មើរនឹង ១២០​ ម៉ែត្រគូប ទើប​រលត់​នៅវេលាម៉ោង​ប្រមាណ៣ និង​៣០នាទីទៀបភ្លឺ៕

Advertisement
Advertisement