Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សិង្ហបុរីចង់វិនិយោគលើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ និង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា

ភ្នំពេញ – ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២២ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា អ្នក​វិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅលើវិស័យ​ពាណិជ្ជកម្ម, វិស័យ​ឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជា​វិស័យ​ដឹកជញ្ជូន។

ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេស​សឹង្ហបុរី ក៏​បានប្រកាស​បន្ត​ការ​គាំទ្រ និង​ជំរុញពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ ជាពិសេស​ទ្វេភាគី​ រវាងប្រទេស​ទាំងពីរ និង​គាំទ្រ​កម្ពុជា​ជា​ប្រធានអាស៊ាន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែង​អំណរគុណដល់សិង្ហបុរី ដែលបាន​គាំទ្រ​កម្ពុជា​ជាប្រធានអាស៊ាន ហើយ​ចាត់ទុក​កម្ពុជា​ជា​តំបន់​សុវត្ថិភាព ក្នុងការ​បើក​ការ​ហោះហើរឡើងវិញ។

ជាមួយ​គ្នា​សម្តេចតេជោ ក៏​បាន​លើកទឹកចិត្ត​ឲ្យ​មានការជំរុញ​ការ​វិនិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន ព្រមទាំងជំរុញ​ការ​ធ្វើពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ។

ក្នុងនោះ សម្តេចតេជោ​ក៏​ស្នើ​ដល់​សិង្ហបុរី ពិនិត្យ​មើល​កិច្ច​សហប្រតិបត្តិការលើវិស័យអប់រំ លើ​វិស័យ​សុខាភិបាល និង​វិស័យ​ដទៃ​ទៀត​ដែលអាច​ធ្វើទៅបាន៕

Advertisement
Advertisement