Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះមហាក្សត្រ​កម្ពុជា ប្រោសព្រះរាជសវនាការជូននាយករដ្ឋមន្រ្តីម៉ាឡេសុី

ភ្នំពេញ – ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប (Dato’ Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចដ៏ឧត្តុង្គឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ។

គួរ​បញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជលញ​មក​ដល់ព្រះរាជាណាចក្រ​កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២២ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅ​កម្ពុជា រយៈពេល​២ថ្ងៃ គឺពីថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនោះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានទទួលការស្វាគមន៍​យ៉ាងកក់ក្តៅពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

 

Advertisement
Advertisement