Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋស្នើដល់សមត្ថកិច្ចស្រុកព្រៃកប្បាសបង្ក្រាបទីតាំងល្បែងភ្នាល់ខុសច្បាប់ក្បែរក្លៀកផង

(តាកែវ) ៖ ទីតាំងល្បែងភ្នាល់តាមអនឡាញមួយកន្លែងស្ថិតនៅខាងត្បូងផ្សារព្រៃល្វា ក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងបង្កការរំខានដល់ពលរដ្ឋ ក៏ដូចជាបង្កើតនូវភាពអនាធិបេត្យអសន្តិសុខ បទល្មើសក្នុងមូលដ្ឋាន ប៉ុន្តែគេមើលឃើញថា សមត្ថកិច្ច​នៅ​មូលដ្ឋាន​នេះ​ហាក់​មិន​អើពើសោះ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងល្បែងភ្នាល់តាមអនឡាញខាងលើនេះ មានបើកលេងភ្នាល់ដាក់លុយច្រើនៗជារៀងរាល់ថ្ងៃ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ បើទោះបីទីតាំងខាងលើនេះស្ថិតនៅក្បែរក្លៀកអធិការដ្ឋាននគរស្រុកព្រៃកប្បាសយ៉ាងណាក៏ដោយ។

ជាមួយ​គ្នា​នេះ ពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាមានវិធានការណ៍តាមផ្លូវច្បាប់លើទីតាំងល្បែងភ្លាល់នេះផង ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ព្រោះថា ល្បែងស៊ីសងនេះជាប្រភពដ៏ធំមួយផងដែរនៃបទល្មើសលួចឆក់ប្លន់ក្នុងមូលដ្ឋាន។

ជុំវិញទីតាំងល្បែងភ្នាល់នេះ លោក ប៉ុល ប៊ុណ្ណា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំព្រៃល្វា បានឲ្យដឹងថា ទីតាំងល្បែងខាងលើលោកធ្លាប់ចុះទៅធ្វើការអប់រំ និងឲ្យបញ្ឈប់សកម្មភាពដែរ តែពួកគាត់មិនស្តាប់ ព្រោះគេមានខ្នងក្រាស់នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ៕

Advertisement
Advertisement