Connect with us

Hi, what are you looking for?

ក្នុងស្រុក

មនុស្ស៣នាក់រងរបួសក្នុងករណី​អគ្គិភ័យ​នៅខណ្ឌ​ទួលគោក

ភ្នំពេញ – ករណីអគ្គិភ័យឆេះផ្ទះ និងឃ្លាំងមួយកន្លែង​ ស្ថិត​តាម​បណ្តោយ​ផ្លូវលេខ១១១A,B,C និងផ្លូវលេខ១២២ ក្នុង​សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោង​ប្រមាណ ៩ និង​៣០នាទី ព្រឹក​ថ្ងៃអាទិត្យ (៦ មីនា) បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន៣នាក់រងរបួស។

បើយោង​តាម​របាយការណ៍​របស់សមត្ថកិច្ចថា ហេតុការណ៍​អគ្គិភ័យនេះ ដំបូងចាប់ផ្តើម​ឡើង​ដោយ​បណ្តាលមកពីផ្សារដំបូលធ្លាក់កំទិចធូកផ្សារ ហើយ​ក៏​បង្កជាអគ្គិភ័យ​ ដែលធ្វើឲ្យខូចខាតឆេះផ្ទះល្វែង៨ម៉ែត្រ × ៣០ម៉ែត្រ នឹងឃ្លាំង ទំហំ១៣ម៉ែត្រ × ៣០ម៉ែត្រ និងឆេះខូចខាត ឃ្លាំងចំនួន០១, រថយន្ត Toyota RAIZE ចំនួន ០១គ្រឿង ផ្លាកលេខ ភ្នំពេញ ២BQ ២៦៦៣ , ម៉ូតូចំនួន ០៤គ្រឿង, ម៉ូតូរម៉កចំនួន ០១គ្រឿង, កង់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរចំនួនមួយខ្នងផ្ទះ ព្រមទាំងមនុស្សចំនួន ០៣នាក់បានរងរបួស។

យ៉ាងណាក៏ដោយ ១ម៉ោង​ក្រោយ​មក​ ពោល​គឺនៅម៉ោង១០:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយសមត្ថកិច្ច​ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៣៨ឡាន ស្មើរនឹង១៥២ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន ស្មើរនឹង៣២ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើបាស់ទឹកអស់ ចំនួន០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប ៕

Advertisement
Advertisement