Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងប្រៃសនីយ៍ និង​សមាគមន៍​សហព័ន្ធហិរញ្ញវត្ថុ ចុះ MoU ជាមួយ​គ្នាជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល

ភ្នំពេញ​ – កាលពីចុងសប្តាហ៍​កន្លងទៅនេះ (៤ មីនា) ក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ និង​ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា(CAFT) បាន​សម្រេច​ចុះអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិកាបន្ថែមទៀតរវាងក្រសួង និងសហគមន៍ធុរកិច្ចដែលប្រេីប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

ពិធិចុះអនុស្សារណៈនេះ បានធ្វើ​ឡើង​នៅ​សារមន្ទីរព្រះស្រីឦសានវរ្ម័ន ដោយមានការ​ចូលរួមពី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

Advertisement
Advertisement