Connect with us

Hi, what are you looking for?

ក្នុងស្រុក

លម្អិត ករណីឆេះអគារខុនដូនៅ​កោះពេជ្រកាលពីល្ងាចមិញ

_

(ភ្នំពេញ) – កាលពីវេលាម៉ោងប្រមាណ៥ល្ងាច​ ថ្ងៃព្រហស្បតិ៍ (១៧ មីនា) ម្សិលមិញ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅអគារស្នាក់នៅដាយមិនធ្វីនថោវើ (Diamond Twin Tower)​ ដែលស្ថិតនៅអគារលេខ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

_

បើយោង​តាម​របាយការណ៍​របស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ បានបណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣នាក់រងរបួស ក្នុងនោះ​មាន​ក្មេង​ប្រុស​ចំនួន១នាក់, ក្មេង​ស្រីចំនួន១នាក់ និង​ស្រ្តីចំនួន១នាក់។

ចំពោះ​ការ​ខូចខាតវិញ អគ្គិភ័យនេះ បានឆេះប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង តែ​ពុំបណ្តាលឲ្យឆេះរាលដាលទៅ​កន្លែងផ្សេងទៀត​នោះទេ។

_

ហើយ​ចំពោះ​មូលហេតុ​ដែលបណ្តាល​ឲ្យ​កើត​មានអគ្គិភ័យនេះ សមត្ថកិច្ច​កំពុងតែធ្វើការស្រាវជ្រាវនៅឡើយ។

យ៉ាងណាក៏ដោយ ករណីអគ្គិភ័យនេះ គេឃើញមានរថយន្ត​ព​ន្លត់អគ្គិភ័យប្រមាណ៤១គ្រឿង បានចេញទៅ​ចាំជួយ​អន្តរាគមន៍ ប៉ុន្តែពុំ​បានប្រើប្រាស់ទឹកនោះឡើយ។ ហើយ​អគ្គិភ័យបានពន្លត់រួចរាល់នៅ​វេលាម៉ោង​ប្រមាណ ៧យប់ថ្ងៃដដែល៕

_

_

Advertisement
Advertisement