Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងសាធារណការ រកចំណូលបានជាង ៧០លានដុល្លារ ពីការ​ចុះ​បញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន

ភ្នំពេញ – មន្រ្តីជាន់ខ្ពស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូនបាន​ឱ្យដឹងថា គិត​ចាប់ពីខែកញ្ញា ឆ្នាំ​២០១៦ មកដល់ខែកុម្ភៈ ឆ្នាំ​២០២២ ក្រសួងបានចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) បានចំនួន ២០១,៩៨០ លេខ ដោយ​ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល ឬស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។

ដោយឡែក ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ក្នុង​ឆ្នាំ​២០២១ ទទួលបាន​ចំណូល​ថវិកា​សរុប ចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើង​ប្រមាណ ៩% ធៀប​នឹង​ឆ្នាំ​២០២០​។​

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា លើ​របាយការណ៍​វឌ្ឍនភាព នៃ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​រ​អន្តរក្រសួង គ្រប់គ្រង​ការលក់ លេខ​ចុះបញ្ជី​រថយន្ត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ អន្តរក្រសួង បានជ្រើសរើស ក្រុមហ៊ុន​គោលដៅ​ចំនួន​១៤ ក្រុមហ៊ុន ដើម្បី​ជំរុញ​ការលក់​លេខ​ពិសេស ផ្ទាល់ខ្លួន ក្នុងតម្លៃ​ឯកភាព ព្រមព្រៀង​ណាមួយ ការពិនិត្យ​លើ​បញ្ជី​ឈ្មោះ ម៉ាក កម្មសិទ្ធិបញ្ញា ដែល​ទទួលបាន​ពី ក្រសួងពាណិជ្ជកម្ម មាន​ជាង ៦ ម៉ឺន ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ និង​ការសហការ រវាង​អនុគណៈកម្មការ​បច្ចេក​ទេស​រៀបចំ បញ្ចូល​ទៅក្នុង​ប្រព័ន្ធ គោលការណ៍ ក្នុង​ការចាប់​សញ្ញា​ចុច (DOT) ក្នុងការ​គណនា​តម្លៃ​លេខ​ទាំងឡាយណា ដែលមាន តួលេខ​១៦៨ ការកែសម្រួល​អត្រា​រូបមន្ត ដែល​ទើប​បង្កើត​ថ្មី ចំនួន​ជាង ៦០០ រូបមន្ត និង​បញ្ជី ឈ្មោះ​ក្រុមហ៊ុន ពី​ក្រសួងពាណិជ្ជកម្ម​ផងដែរ​៕

Advertisement
Advertisement