Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចសាងសង់បានជាង ៩៣ % ហើយ គ្រោងនឹងបញ្ចប់នៅចុងខែមិថុនាខាងមុខ

កំពត – ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិត​ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២២ គម្រោងសាងសង់នេះ សម្តេចបានជាង​៩៣ភាគរយហើយ ដោយ​គ្រោងនឹង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២២ខាងមុខ។

កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក។ កំពង់ផែនេះមានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់។

ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ៕

Advertisement
Advertisement