Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោ កំពុងពិចារណាបញ្ឈប់ការពាក់ម៉ាស់នៅតាមទីសាធារណៈ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងពិចារណា ក្នុងការបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ដើម្បីសាកល្បង នៃការឆ្លងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងសមិទ្ធផល នៃការស្តារកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប នៅថ្ងៃទី០៤ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងតែពិចារណា ដើម្បីសាកល្បងយកខេត្តមួយ ឬស្រុកមួយ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរ នៅក្នុងស្រុកឬខេត្តនោះ មិនចាំបាច់ពាក់ម៉ាស់នោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា ការសាកល្បងចង់យកខេត្តមួយ ឬស្រុកមួយ ដើម្បីបញ្ឈប់ការពាក់ម៉ាស់ ខណៈដែលប្រទេសមួយចំនួន បានបញ្ឈប់ការពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈរួចស្រេចទៅហើយ។

តែយ៉ាងណាសម្តេចតេជោ បានបន្តណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាស់សិន រង់ចាំដល់ពេលរាជរដ្ឋាភិបាលប្រកាសថា ខេត្តឬស្រុកណា អាចឈប់ពាក់ម៉ាស់បានចាំនាំគ្នាអនុវត្ត។

បើតាមការលើកឡើងរបស់សម្តេចតេជោ ម៉ាស់ ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​ច្រើន​ផងដែរ ៕

Advertisement
Advertisement