Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដីបឹងទន្លេបាទីកំពុងតែរួមតូចដោយសាអ្នកមានអំណាចរំលោភយក

តាកែវ – តាមការអោយដឹងពីពលរដ្ឋរស់នៅជុំវិញទន្លេបាទី បានឱ្យ​ដឹងថា ទន្លេបាទីដែល​ជាទីរម្មណីយដ្ឋានប្រវត្តសាស្រ្ត មានផ្ទៃដីបឹងលាតសន្ធឹងពីស្រុកបាទី ដល់​ជាប់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនឹងជាប់ស្រុកបាទីខេត្តតាកែវ មានទទឹង១០០០ម៉ែត្រ និងបណ្ដោយ៧០០០ម៉ែត្រ ជាអាងស្តុបទឹកទ្រទ្រង់ដល់ប្រាង្គប្រាសាទប្រវត្តិសាស្រ្ត។

ពលរដ្ឋថា បច្ចុប្បន្នផ្ទៃអាងបឹងទន្លេបាទីបានរួមតូចជាង៤០ភាគរយហើយ ពោលគឺទទឹងសល់ត្រឹមតែ៧០០ម៉ែត្ររីឯបណ្ដោយសល់ត្រឹមតែ៥០០០ម៉ែត្រនោះទេ ដោយសាតែក្រុមអ្នកមានលុយមានអំណាចច្បាមយក ដោយ​ខ្លះបានចាក់ដីលុបបឹងជាបន្តបន្ទាប់ ដោយ​តាមដឹងបុគ្គលអ្នកច្បាមយកសុទ្ធតែមន្រ្តីគ្រាក់ៗថែមទៀតផង ដោយ​មានឋានៈរហូត​ដល់អភិបាលរងខេត្ត។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ចង់ឃើញប្រមុខរាជរដ្ឋាភិបាលប្រើវិធានការក្តៅសង្គ្រោះបឹងទន្លេបាទីនេះ ឱ្យ​ដូចរាជរដ្ឋាភិបាល​កំពុង​ធ្វើ​នៅ​បឹងទន្លេសាប ដោយ​យកអ្នកពាក់ពន្ធ័មកផ្ដន្ទាទោសតាមច្បាប់។

ចំពោះករណី លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានថ្លែងថា រឿងដីបឹងទន្លេបាទីមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេ គឺពាក់ព័ន្ធជំនាញច្រើនណាស់ ហើយ​បើអ្នកកាសែតចង់ដឹងច្បាស់ សូមសួរទៅអាជ្ញាធរស្រុកគេទៅគេដឹងហើយ ព្រោះមូលដ្ឋានគេជាអ្នកគ្រប់គ្រង។

ដោយ​ឡែក​លោក ភួន ឈីម អភិបាលស្រុកបាទី យើង​មិន​អាច​ទាក់ទងសុំការបំភ្លឺបានទេ ដោយទូរសព្ទ័ចូលហើយ​លោកចុចបិទ៕

Advertisement
Advertisement