Connect with us

Hi, what are you looking for?

អន្តរជាតិ

មេដឹកនាំអឺរ៉ុបទៅដល់ទីក្រុងគៀវហើយ ដើម្បីគាំទ្រអ៊ុយក្រែន

អន្តរជាតិ ៖ ប្រធានគណកម្មការ សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Josep Bor rell ប្រធានជាន់ខ្ពស់ ផ្នែកកិច្ចការងារគោលនយោបាយ ការបរទេសនិងសន្តិសុខ ត្រូវបានគេដឹងថា បានធ្វើដំណើរទៅដល់ ទីក្រុងគៀវ ហើយ កាលពីថ្ងៃសុក្រ តាមរយៈខ្សែរថភ្លើង ដើម្បីគាំទ្រអ៊ុយក្រែន ។

លោកស្រី Ursula von der Leyen និងលោក Josep Bor rell

ភ្លាមភ្លាមលោក Borrell បានថ្លែង ប្រាប់ក្រុមអ្នកកា សែតថា៖ ដំណើរទស្សនកិច្ចនេះ នឹងបានបង្ហាញអំពីសញ្ញា ថា ប្រទេសអ៊ុយក្រែន គឺកំពុងស្ថិតនៅក្នុងការ គ្រប់គ្រង ដោយអធិបតេយ្យភាព របស់ខ្លួនវិញហើយ
លោកបន្តថា៖ អ៊ុយក្រែន មិនត្រូវបានលុកលុយនោះទេ ហើយក៏មិនត្រូវបានរារាំងដែរ ខណៈដែលរដ្ឋាភិបាល នៅតែបន្តបើកទ្វារស្វាគមន៍ អ្នកដំណើរពីខាងក្រៅ ហើយច្បាស់ណាស់ អ្នកគ្រប់គ្នាអាចធ្វើដំណើរ មកកាន់ទីក្រុងគៀវ បានផងដែរ ។ សេចកក្ដីថ្លែងរបស់មេដឹកនាំអឺរ៉ុបនេះបានធ្វើឡើងបន្ទាប់ពីភាគីរុស្ស៊ីបានប្រកាសដកទ័ពចេញពីចំណុចមួយចំនួន នៃទឹកដីអ៊ុយក្រែន ៕

Advertisement
Advertisement