Connect with us

Hi, what are you looking for?

អន្តរជាតិ

កិច្ចប្រជុំ​កំពូលពិសេស​អាស៊ាន-អាមេរិក នឹងធ្វើ​ឡើង​នៅវ៉ាស៊ីនតោន ពីថ្ងៃទី១២-១៣ ឧសភា

ភ្នំពេញ – ប្រទេសកម្ពុជា ក្នុងនាមជា​ប្រធានអាស៊ាន បានប្រកាស​ថា អាស៊ាន និង​សហរដ្ឋអាមេរិក នឹងធ្វើ​កិច្ច​ប្រជុំ​កំពូលពិសេស នៅ​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ​២០២២។

កិច្ចប្រជុំ​កំពូលពិសេស​នេះ គឺដើម្បីអបអរសាទទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំ ហើយ​នេះ ក៏ជាកិច្ចប្រជុំ​កំពូលពិសេស​លើកទី២ បើគិតចាប់ពីឆ្នាំ​២០១៦ ហើយ​ក៏​ជា​ការ​ជួបជុំ​គ្នា​ដោយ​ផ្ទាល់​មុខ​លើកទី១ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង​អាមេរិក គិតចាប់តាំងពីឆ្នាំ​២០១៧មក។

ថ្នាក់ដឹកនាំអាស៊ាន និង​ប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សា​គ្នា​អំពីមធ្យោបាយ និង​វិធីសាស្រ្ត​នានា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹង​ជំងឺកូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរ​អាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង​ប្រជាជន ក៏​ដូចជា​ការតភ្ជាប់ និង​ទំនាក់ទំនងសេដ្ឋកិច្ច។

ថ្នាក់ដឹកនាំអាស៊ាន និង​សហរដ្ឋអាមេរិក ក៏​នឹង​ធ្វើការផ្លាស់ប្តូរ​យោបល់គ្នា​ផងដែរ អំពីបញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផល​ប្រយោជន៍ និង​កង្វល់រួម៕

Advertisement
Advertisement