Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកមិញ ឆេះទូរកុងតឺន័រនៅក្នុងផែស្ងួតហុងឡេងហួរ ក្នុង​ខណ្ឌកំបូល

ភ្នំពេញ – នាយកដ្ឋានពន្លត់អគ្គិភ័យបាន​ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មាន​ករណី​អគ្គិភ័យ​ឆេះ​ទូរ​កុងតឺន័រ​ ​នៅក្នុងផែស្ងួត​ ហុងឡេងហួរ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយកើតអគ្គិភ័យនេះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ប្រចាំការនៅសាលាខណ្ឌកំបូលបានចេញអន្តរាគមន៍ពន្លត់ រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១​ កងពលតូចលេខ៧០ ដោយ​បានបើកទ្វារទូកុងតឺន័រ និងយកគ្រឿងចក្រទៅស្ទូចលើកចាក់អីវ៉ាន់ចេញពីក្នុងទូកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ។

ករណីអគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុង​នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃដដែល៕

Advertisement
Advertisement