Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងក្រោយសាលាខណ្ឌដង្កោដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូលមួយចំនួន

ភ្នំពេញ – កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈើរួមសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅម៉ោង១១ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នេះបានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់អោយដឹងថា មុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថាទីតាំងនេះពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ទើបកម្លាំង ចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រល់ ចំនួន ៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ចំនួន ១០គីឡូក្រាម ។

ក្រោមពិនិត្យឃើញជាក់ស្តែងសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំទៅលើកម្ចាស់ទីតាំងរួមទាំងធ្វើការពិន័យទៅតាមផ្លូវច្បាប់ ។ ការបង្ក្រាបនេះ ដោយសារម្ចាស់ទីតាំង Live លក់ តាម Online ៕

Advertisement
Advertisement