Connect with us

Hi, what are you looking for?

ក្នុងស្រុក

រឿងដណ្ដើមស្រីគ្នា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ដកកាំខ្លីគម្រាមថានឹងសម្លាប់

តាកែវ – នាយរងការិយាល័យព្រហ្ម​ទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ១រូបកំពុងរងបណ្ដឹងពីបទប្រើកាំភ្លើងខ្លីគម្រាមថានិងសម្លាប់។

បើយោងតាមរបាយការពីសមត្ថកិច្ចបានឲ្យ​ដឹងថា កាលពីវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ នៅចំនុចការស៊ីណូភ្នំដិន ស្ថិត​ក្នុង​ភូមិផ្សាឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មានជនសង្ស័យម្នាក់ឈ្មោះ ទុន ឧត្តម (ហៅ ហេង) អាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យព្រហ្ម​ទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវបានដកកាំភ្លើងខ្លីធ្វើសកម្មភាពគម្រាមសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ធា គីរី ភេទប្រុស អាយុ៤២ឆ្នាំជាសន្តិសុខកាស៊ីណូភ្នំដិន ដោយ​មូលហេតុដណ្ដើមនារីលក់កាហ្វេនៅជាប់កាស៊ីណូ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្ម​ទណ្ឌ័ នៃស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថា ពិតជាមានករណីនេះកើតឡើងពិតមែន តែលោកកំពុងឲ្យ​ខាងអធិការស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនមក ។ ចំណែករឿងឃាត់ខ្លួនជនសង្ស័យ លោកមិនទាន់បានដឹងនៅឡើយទេ ដោយ​ទុកឲ្យ​ខាងអធិការស្រុកចាត់ការទៅតាមផ្លូវច្បាប់។

បើតាមប្រភពច្បាស់ការបានឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ ទុន ឧត្តម (ហៅ ហេង) មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវមិនដែលចូលធ្វើការទេ ហើយធ្លាប់មានប្រវត្តិសម្លាប់មនុស្ស និងមានរឿងអាស្រូវបាញ់បោះជាញឹកញាប់ឆ្លងកាត់ស្នងការខេត្តតាកែវបីជំនាន់មកហើយ តែចាំមើលលើកនេះវាសនារបស់លោកនាយរងការិយាល័យរូបនេះនឹងមានវាសនាបែបណាចំពោះផ្លូវច្បាប់៕

Advertisement
Advertisement