Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងកសិកម្មអំពាវនាវដល់ម្ចាស់ចម្ការមៀនប៉ៃលិន រួសរាន់ដាក់ពាក្យ​ស្នើ​ចុះ​បញ្ជីសម្រាប់នាំចេញ​ទៅ​ប្រទេសចិន

ភ្នំពេញ – ក្រសួងកសិកម្ម បានជូនដំណឹងប្រាប់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅកាន់ប្រទេសចិននៅរដូវប្រមូលផលខាងមុខ។

បើតាមក្រសួងកសិកម្ម ក្រោយពីទទួលបាននូវពាក្យស្នើសុំរួចរាល់ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដូចមានចែង ក្នុងពិធីសារ អគ្គនាយកដ្ឋានកសិកម្ម នឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន ទៅកាន់ភាគីចិន ដើម្បីពិនិត្យនិងវាយម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញ។

សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន សូមសាធារណជន ទាក់ទងមកអគ្គនាយកដ្ឋានកសិកម្ម ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចជាតិ ទទួលបន្ទយកលើការងារពាក់ព័ន្ធ នឹងការចរចាបើកទីផ្សារកសិផល (រុក្ខជាតិនិងផលិតផលរុក្ខាជាតិ) ទីកាន់ប្រទេសនាននា រួមទាំងប្រទេសចិនផងដែរ៕

Advertisement
Advertisement