Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជាទទួលបានចំណូល ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជាង១.៣លានដុល្លារ រយៈពេល៤ខែឆ្នាំនេះ

(សៀមរាប)៖ រយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប៣៣,២០៥នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន១,៣៥២,៦១៥ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

ដោយឡែក សម្រាប់ខែមេសា ឆ្នាំ២០២២នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៥៣៧,០៤០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៣,៣៦៥នាក់។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៦៦,៤១០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

Advertisement
Advertisement