Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ច្រកព្រំដែនអូស្មាច់ បើកដំណើរ​ការ​ឡើងវិញ ក្រោយ​បិទអស់ជាង២ឆ្នាំ ដោយវិបត្តិកូវីដ១៩

ឧត្តរមានជ័យ – ច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋប្រទេសទាំពីរបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ កាលពីថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២២​ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារកូវីដ-១៩។

ពិធីបើកច្រកទ្វារអន្តរជាតិអូរស្មាច់ជាផ្លូវការឡើងវិញនាពេលនេះ ធ្វើឡើងក្រោមវត្តមាន​ អភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តសុរិន្ទ ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីជាច្រើនរូបទៀត។

ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាថ្ងៃនេះ ភាគីកម្ពុជា​ និងភាគីថៃ​ បានកំណត់ថា​ ជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះ ភាគីថៃនឹងលុបចោលលក្ខខណ្ឌតឹងរឹងមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩៕

Advertisement
Advertisement