Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន ប្រកាស​ឱ្យ​ភាគីពាក់ព័ន្ធ​ឆាប់ពិភាក្សា​គ្នា​រឿង​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំង​កូវីដ១៩

ក្នុងពិធីជួបសំណេះ​សំណាល​ជាមួយ​ក្រុមគ្រូពេទ្យ TYDA នៅព្រឹក​ថ្ងៃ​អង្គារ (១៧ ឧសភា) សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។

«មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបាន»

សម្តេចបញ្ជាក់ថា «ក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»៕

Advertisement
Advertisement