Connect with us

Hi, what are you looking for?

អន្តរជាតិ

ម្សិលមិញវៀតណាមរកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៥៥០​ករណី និង​ស្លាប់​២​នាក់ ខណៈកម្ពុជាមិនមានករណីឆ្លងថ្មី

ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​ថា កាលពីថ្ងៃទី១៦ ខែឧសភា គេ​បាន​រកឃើញ​ករ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន ១៥៥០​ករណី​បន្ថែមទៀត និង​ស្លាប់​មនុស្ស​ដោយសារ​ជំងឺ​នេះ ២​នាក់​។​

​រដ្ឋធានី​ហាណូយ ត្រូវ​បានកត់សម្គាល់ថា គឺ​ជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺកូវីដ១៩ ដែលមានរហូត​ទៅ​ដល់​ចំនួន ៤៣៧​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Bắc Ninh មាន​ចំនួន ៩៨​ករណី និង​ខេត្ត Yên Bái ចំនួន​៧៦​ករណី​។​

​គិត​ត្រឹម​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១០,៦៩៨,១៨០​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៩,៣៥៩,៧៦៣​នាក់ និង​ស្លាប់​សរុប​ចំនួន ៤៣,០៦៧​នាក់​។

ដោយ​ឡែក​សម្រាប់ប្រទេស​កម្ពុជាវិញ នៅ​ថ្ងៃទី១៦​ ឧសភា ម្សិលមិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីឆ្លងថ្មីនោះទេ ខណៈករណីស្លាប់​ក៏​គ្មានដែរ ។ គិត​ត្រឹមថ្ងៃទី១៦ ខែឧសភា កម្ពុជាមានករណីឆ្លង​ជំងឺកូវីដ១៩ សរុបចំនួន ១៣៦២៦២ករណី និងជាសះស្បើយ​ចំនួន ១៣៣១៩៧ករណី និងករណីស្លាប់មានចំនួន ៣០៥៦នាក់ ។

ការ​ដែល​ប្រទេស​កម្ពុជាមិនមានករណីឆ្លងថ្មី និង​លែង​មានករណីស្លាប់ ត្រូវ​គេ​ជឿជាក់ថា អាច​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​​ប្រមាណជាជាង៩០ភាគរយ​ទទួលបាន​នូវ​ការ​ចាក់វ៉ាក់សាំងពេញលេញ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​សុខាភិបាល​នៅ​តែបន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​ប្រុងប្រយ័ត្ន ដោយ​បន្ត​អនុវត្តនូវវិធានការសុខាភិបាល៕

Advertisement
Advertisement