Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃកំពុងតាមដានមនុស្ស​១២នាក់ សង្ស័យថា ឆ្លងជំងឺអុតស្វា

បាងកក – មន្ត្រីសុខាភិបាលកំពុងតាមដានស្ថានភាពមនុស្ស ១២នាក់ ដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើដំណើរម្នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វា និងឈប់រង់ចាំរយ:ពេល២ម៉ោងនៅប្រទេសថៃ ដើម្បីបន្តជើងហោះហើរទៅប្រទេសអូស្ត្រាលី។

លោក ចក្រារ៉ាត់​ ភីតាយ៉ាវង្សហ្កានុន (Chakrarat Pittayawonganon) ប្រធានផ្នែករោគរាតត្បាតនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយកាលពីពីថ្ងៃចន្ទ ថា មនុស្សចំនួន ១២នាក់នោះ គឺជាអ្នកដំណើរនិងអ្នកបម្រើលើយន្តហោះនៅលើជើងហោះហើរដូចគ្នាទៅនឹងករណីដែលត្រូវបានបញ្ជាក់។

ពួកគេបានបញ្ចេញរោគសញ្ញាក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ហើយនឹងត្រូវបានត្រួតពិនិត្យរយៈពេលសរុប ២១ថ្ងៃ ដែលជារយៈពេលបង្កកំណើតនៃជំងឺ។

លោកវេជ្ជបណ្ឌិត ចក្រារ៉ាត់ បាននិយាយថា ករណីដែលបានបញ្ជាក់បានធ្វើដំណើរពីអឺរ៉ុប ហើយចំណាយពេលពីរម៉ោងក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ។

យ៉ាងណាមិញ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីនេះមិនមានហានិភ័យខ្ពស់ទេ ដោយសារអ្នកដំណើរដែលឆ្លងមេរោគនេះ មិនមានរោគសញ្ញាក្នុងអំឡុងពេលឈប់រង់ចាំនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ជំងឺអុតស្វាបានរីករាលដាលដល់ ៣២ប្រទេស ដោយ ៤០៦ករណីត្រូវបានបញ្ជាក់ និងមានករណីសង្ស័យចំនួន ៨៨ករណី៕

Advertisement
Advertisement