Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ធនាគារពិភពលោក ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំនេះ បន្ដ​កើន ៤,៥% និង​ឆ្នាំ​២០២៣ កើន ៥,៨%

ធនាគារពិភពលោក (World Bank) បាន​ព្យាករ​កំណើន សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២២ នេះ មាន​កំណើន ៤,៥ ភាគរយ និង​ឆ្នាំ​២០២៣ មាន​កំណើន ៥,៨ ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់ World Bank ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ។​

​នៅក្នុង​របាយការណ៍ ក្រោម​ចំណងជើង​ថា «GLOBAL ECONOMIC PROSPECTS» លោក ដេវីដ ម៉ា​ល់​ប៉ាស់ ប្រធាន​ក្រុម​ធនាគារពិភពលោក បាន​ថ្លែងថាៈ សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​, វិធាន​ការបិទ​ខ្ទប់​នៅក្នុង​ប្រទេស​ចិន​, កា​រប​ន្ទុ​ច​បង្អាក់​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ហានិភ័យ​នៃ​អតិផរណា រួម​នឹង​ដំណើរ​មិន​ចម្រើន ខាង​សេដ្ឋកិច្ច កំពុងតែ​សង្កត់​កំណើនសេដ្ឋកិច្ច មិន​ឲ្យ​ងើប​រួច​។ ប្រទេស​ជាច្រើន នឹង​គេច​មិន​ផុតពី​ដំណើរ​ធ្លាក់ចុះ នៃ​សេដ្ឋកិច្ច​ឡើយ​។​

​លោក ម៉ា​ល់​ប៉ាល់ បាន​បន្ដទៀតថា ជាទី​ផ្សារ​សម្លឹង​ទៅមុខ ដូច្នេះ​អ្វី​ដែលជា​កិច្ចការ​បន្ទាន់ នោះ គឺ​ត្រូវ​ជំរុញ​ផលិតកម្ម ឲ្យ​សកម្ម​ថែមទៀត ហើយ​ចៀសវាង​ឲ្យ​បាន​នូវ ការដាក់​របារ ពាណិជ្ជកម្ម​។ ការផ្លាស់ប្ដូរ ក្នុង​គោលនយោបាយ ផ្នែក​សារពើពន្ធ​, រូបិយវត្ថុ​, អាកាសធាតុ និង​បំណុល ក៏​ជា​កិច្ចការ​ចាំបាច់ ត្រូវធ្វើ​ដែរ ដើម្បី​បង្ការ​ឲ្យ​បាន​នូវ ការបែងចែក​ធនធាន មិន​ចំ​គោលដៅ និង​វិសមភាព​។​

​សូមជម្រាបថា កាលពីដើម​ខែមករា ឆ្នាំ​២០២២ ធនាគារពិភពលោក ក៏បាន​ព្យាករណ៍ កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​កំណើន ដូច​នាពេល​បច្ចុប្បន្ននេះ​ផងដែរ ដោយ​នៅក្នុង​ឆ្នាំ ២០២២ មានការ​កើនឡើង ៤,៥% និង​ឆ្នាំ​២០២៣ មានការ​កើនឡើង ៥,៨% ខណៈដែល មានការ​ស្តារ​សេដ្ឋកិច្ច ក្នុងស្រុក​ល្អប្រសើរ​៕

Advertisement
Advertisement