Connect with us

Hi, what are you looking for?

ក្នុងស្រុក

មិនធម្មតាមែន ពេទ្យសត្វចាប់ឡានដឹកជ្រូក​ខុសច្បាប់ពីវៀតណាម តែមិនបានប៉ុន្មាន រថយន្ត ខ.ម មក​រំដោះ​ចេញទៅបាត់

(ព្រៃវែង) ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២នេះ កម្លាំង​នៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិតផល​សត្វ​ បាន​ចុះ​បង្រ្កាប​ករណី​នាំចូលសត្វ​ជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅម្ដុំកំពង់ត្របែក តែមិនបានប៉ុន្មានផង ស្រាប់តែមានកងកម្លាំងមួយក្រុម ជិះរថយន្ដពាក់ផ្លាកលេខ ខ.ម មកធ្វើ​អន្ដរាគមន៍ដោះលែងរថយន្តដឹកជ្រូក​ទៅបាត់។

គួរ​បញ្ជាក់ដែរថា បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈម បើទោះបី កន្លងមក ក្រសួងកសិកម្ម រួមទាំង ស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើកិច្ចការច្រើនមកហើយលើរឿងនេះ ពិសេសការលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងទប់ស្កាត់ការនាំចូលជ្រូករស់ក៏ដោយ។

ទោះ​យ៉ាងណា បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​ជ្រូក និង​សាច់​ជ្រូក ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង នៅ​តែ​មាន​បន្ដ​កើត​មាន​ជា​ហូហែរ​ដដែល ពិសេស​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយ​ចំនួន ក្នុង​ខេត្តស្វាយរៀង ដែល​ជា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​តែ​ម្ដង៕

Advertisement
Advertisement