Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ស្រេង សុខា អតីតស្នងការរងនគរបាលខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

កណ្តាល – លោក ស្រេង សុខា ហៅ ទ្រី អតីតស្នងការរងនគរបាលខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួនលោក ស្រេង សុខា គឺបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោក រស់ ផុនចាន់និមល កាលលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទ «ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត» ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ ០៦ខែ ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

គួរជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន៕

Advertisement
Advertisement