Connect with us

Hi, what are you looking for?

ក្នុងស្រុក

កញ្ញា សេង ធារី ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រឹកមិញ ក្រោយតុលាការ​សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល​៦ឆ្នាំ

កញ្ញា សេង ធារី ដែល​ត្រូវ​ជាប់បណ្តឹង​ពីបទចូលរួមផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។

ការចាប់ខ្លួននេះធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលមាននិន្នាការប្រឆាំងរាជរដ្ឋា ភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែន ការ ៩វិច្ឆិកា» ៕

Advertisement
Advertisement