Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាលដែលត្រូវជនជាតិវៀតណាមបាញ់របួសជើង

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាល ០១នាក់ដែលរងរបួសជើង ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គួររំលឹកផងដែរថា កាលពីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងពីអ្នកបើកបររថយន្តតាក់ស៊ីរាយការណ៍មកថា មានជនជាតិវៀតណាមមួយក្រុមជិះរថយន្តរបស់គាត់ ហើយបានដកកាំភ្លើងភ្ជុងគំរាមគាត់ ភ្លាមៗសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់ដើម្បីត្រួតពិនិត្យ នៅចំណុចផ្លូវអាដឺឡុងចុះមកឆាយណាថោន ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ លុះមុខសញ្ញាមកដល់សមត្ថកិច្ចក៏បានចូលទៅត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យទាំងនោះ ព្យាយាមមិនសហការជាមួយសមត្ថកិច្ច ហើយបុរសជនជាតិម្នាក់ ក្នុងចំណោម៥ នាក់នោះ ក៏បានទាញកាំភ្លើងបាញ់មកលើសមត្ថកិច្ច ១គ្រាប់ បណ្តាលឱ្យលោកអធិការរងម្នាក់ បានរងរបួសជើងខាងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន សេតេ។

ករណីខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៥ នាក់ (ស្រី ២នាក់) និងដកហូតកាំភ្លើងបាន ១ដើម៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement