Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្រីលង្កា ប្រកាសអាសន្ន ខណៈ​ស្តុក​ប្រេងឥន្ធនៈ​សល់​ប្រើ​មិន​ដល់​សប្តាហ៍​

បរទេស – ទីភ្នាក់ងារសារព័ត៌មាន CNN បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១៧ មិថុនា​ថា ស្តុក​ឥន្ធនៈ​របស់​ប្រទេស​ស្រីលង្កា​នឹង​នៅសល់​រយៈពេល​ប្រហែល​៥​ថ្ងៃ​ទៀត ខណៈដែល​ប្រទេស​កោះ​មួយ​នេះ​កំពុង​រង់ចាំ​ការបញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ឥណ្ឌា​សម្រាប់​ឥណទាន​ថ្មី​ចំនួន ៥០០​លាន​ដុល្លារ​សម្រាប់​ប្រេងឥន្ធនៈ នេះ​បើ​យោងតាម រដ្ឋមន្ត្រី​របស់​ប្រទេស​ស្រីលង្កា​។

​ប្រទេស​ដែលមាន​ប្រជាជន​រស់នៅ​ចំនួន ២២​លាន​នាក់ ត្រូវបាន​ជាប់​នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​បន្ទាប់ពី​ទុនបម្រុង​ប្តូរប្រាក់​បរទេស​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ដោយ​ប្រាក់​ដុល្លារ​នឹង​អស់​សម្រាប់​ចំណាយ​លើ​ការ​នាំចូល​សំខាន់ៗ​រួមទាំង​អាហារ ឱសថ និង​ប្រេងឥន្ធនៈ​។​

​ការខ្វះខាត​ប្រេងឥន្ធនៈ កាន់តែ​ឈានដល់​ដំណាក់កាល​អាក្រក់​ទៅៗ​ក្នុង​សប្តាហ៍​នេះ ជាមួយនឹង​មនុស្ស​រង់ចាំ​ប្រវែង​រាប់គីឡូម៉ែត្រ​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​នៅ​ទូទាំងប្រទេស ដែលនាំឱ្យ​មានការ​តវ៉ា​ជា​បន្តបន្ទាប់ ខណៈដែល​ម្ចាស់​រថយន្ត​រង់ចាំ ជួនកាល​ពេញ​មួយ​យប់ ដើម្បី​ចាក់​សាំង និង​ម៉ា​ស៊ូ​ត​៕​

Advertisement
Advertisement