Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយកទីចាត់ការហិរញ្ញវត្ថុ​សាលាខេត្តសៀមរាប រងបណ្តឹង​ពីការ​ប្រើហិង្សា និង​ប៉ុនប៉ងមនុស្សឃាត

សៀមរាប – លោក សោម សមស័ក្ត ដែល​គេ​ស្គាល់ថា ជានាយកទីចាត់ការហិរញ្ញវត្ថុ​សាលា​ខេត្តសៀមរាប ត្រូវ​បាន​លោកស្រី ផាត់ សុជឿន ដាក់ពាក្យ​ប្តឹង​ពីបទ​ជេរប្រមាថ ប្រើអំពើហិងសា និង​ប៉ុនប៉ងមនុស្សឃាតថែមទៀត។

ការ​ដាក់ពាក្យ​ប្តឹងនេះ គឺក្រោយ​ពីមានករណីជម្លោះ​មួយ​បាន​កើត​ឡើង​កាលពីវេលាម៉ោង​ប្រមាណ ១០ និង​៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២២កន្លងទៅនេះ នៅ​ផ្សារ​ទំនើប​អាស៊ី ស្ថិត​ក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។

លោកស្រីផាត់ សុជឿន បានបញ្ជាក់ថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៨ទៅ៩ នាក់ញាំអាហារក្នុងផ្សារអាស៊ី។ លុះពេលចេញមក ដល់ខាងមុខ ឃើញជនដៃដល់ វាយសង្កត់ក្បាលលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រ និគម ដែលរួមដំណើរជាមួយគាត់(ស្ត្រីរងគ្រោះ) ជា ច្រើនដង។ ខណ:នោះរូបគាត់ បាននិយាយថា មេចក៏វាយក្បាលគាត់ចឹង គាត់ចាស់ជាង វាយរបៀបនឹងមិនសមទេ។ ភ្លាមនោះជនដៃដល់បានជេរប្រមាថទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់ ១ដៃនិងបន្តជេរប្រមាថរហូតផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍។ នៅពេលបន្ទាប់ជនដៃដល់បានបើក រថយន្តម៉ាក range rover ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិសនៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលិបណ្តាលអោយដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់បណ្តាលអោយរងរបួសស្រាល ទើបជនបង្កបើករថយន្តគេចខ្លួនតែម្តង។

យ៉ាងណាក៏ដោយ​ចំពោះ​ការ​ចោទប្រកាន់នេះ លោក សោម សមស័ក្ត បានធ្វើ​ការ​បដិសេធ ដោយថា លោក​គឺជា​ជនរងគ្រោះទៅវិញទេ ដោយ​ត្រូវគេធ្វើបាប ហើយ​ថែមទាំងវាយប្រហារ​តាម​រយៈ​បណ្តាញ​សង្គមថែមទៀត។ លោកថា ដៃម្ខាង​របស់លោក​ពិការ​ប្រមាម​ទាំង​៥ តើ​ឲ្យ​លោក​មានកម្លាំង​ដើម្បី​វាយតប់គ្នាយ៉ាងដូចម្តេច?

លោក សោម សមស័ក្ត បានរៀបរាប់​នៅ​លើ​បណ្តាញ​សង្គមរបស់លោកថា នៅយប់ថ្ងៃទី១៤-០៦-២០២២ មនុស្សមួយក្រុមជាង១០នាក់បានមកព្រួតគ្នាវាយដំរូបលោក និងក្រុមការងាម្នាក់ទៀតយ៉ាងចាស់ដៃ ហើយ​រថយន្តរបស់លោក​ត្រូវបានគប់បំផ្លាញទាំងកំហឹង។ ឃើញយ៉ាងដូច្នេះ បងប្អូនដែលបានទទួលទានអាហារពេលល្ងាចជាមួយ បានឲ្យ​លោកចាកចេញពីកន្លែងកើតហេតុ ដោយថា បើ​លោកមិនគេចខ្លួននោះទេ លោក​នឹងត្រូវរងគ្រោះយ៉ាងដំណំ និងអាចនឹងត្រូវបាត់បង់អាយុជីវិតថែមទៀត។

ក្រោយមក លោកបានជិះត្រឡប់ទៅវិញ ដើម្បីទៅមើលក្រុមកាងាររបស់លោកមួយចំនួនដែលបាយជុំគ្នាពេលនោះ ដោយ​ខ្លាចមានហេតុការណ៍បន្ថែមទៀតនៅកន្លែងកើតហេតុ។ តែពេលទៅដល់ រថយន្តរបស់លោកមិនទាន់បានចូលចតផង ចៃដន្យរថយន្តក៏បានទៅប៉ះជាមួយម៉ូតូចតគ្មានមនុស្សនៅលើដងផ្លូវបាំងមុខផ្លូវចូលចំណតក្នុងទិសម៉ូតូចតខុសទិស។ ហើយ​ស្រាប់តែក្រោយ​មក​ក៏​មានបងស្រីម្នាក់ បែរជាធ្វើ​ឃ្លីបបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ចោទ​ប្រកាន់​រូបលោកជាជន​ល្មើស​ទៅវិញ។

យ៉ាងណាក៏ដោយ បើតាម​សមត្ថកិច្ច​បាន​ឲ្យដឹងថា ករណីបណ្តឹងនេះ សមត្ថកិច្ច​កំពុង​ចាត់ការហើយ ដោយ​នឹង​ធ្វើ​ការ​កោះហៅ​ភាគីទាំងពីរ​មក​ធ្វើ​ការ​សាកសួរ ៕

Advertisement
Advertisement