Connect with us

Hi, what are you looking for?

អន្តរជាតិ

កូនស្រីអតីតប្រធានាធិបតី ដូតឺតេ ចូល​កាន់តំណែង​ជាអនុប្រធានាធិបតីហ្វីលីពីន

ហ្វីលីពីន – កាលពីថ្ងៃទី​១៩ ខែមិថុនា លោកស្រី Sara Duterte-Carpio ជាកូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte បានស្បថចូលកាន់តំណែងអនុប្រធានាធិបតី ទី​១៥របស់ហ្វីលីពីន​។

មានប្រសាសន៍នៅក្នុងពិធីស្បថចូលកាន់តំណែង ក្នុងទីក្រុង Davao ភាគខាងត្បូង ហ្វីលីពីន លោកស្រី​ Sara Duterte-Carpio​ បានបញ្ជាក់ថា ​« សំឡេងរបស់ម្ចាស់ឆ្នោត ៣២,២លាននាក់ បានបោះឆ្នោតគាំទ្រខ្ញុំ គឺជាសារសំខាន់ត្រូវបម្រើប្រទេសជាតិ ។ សារនេះត្រូវបានលើកឡើងជាថ្មី នៅក្នុងពាក្យសម្បថរបស់ខ្ញុំ នោះគឺបម្រើប្រទេសជាតិដោយស្មោះ»។

តាមការលើកឡើងរបស់លោកស្រី​ Sara Duterte-Carpio ហ្វីលីពីនចាំបាច់​ត្រូវតែឆ្លងផុតឧបស័គ្គទាំងឡាយ ក្នុងនោះមាន ភាពក្រីក្រ ការផ្តល់ព័ត៌មានមិនពិត គ្រឿងញៀន កុមារប្រឈមនឹងអនាគត់​អសន្តិសុខ… ដូច្នេះពលរដ្ឋហ្វីលីពីនចាំបាច់ត្រូវតែសាមគ្គីជាងនេះ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកអនាគត់ ល្អប្រសើរមានសន្តិសុខនិងការរីកចំរើន៕

Advertisement
Advertisement