Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឆេះផ្ទះ​នៅ​ខណ្ឌច្បារអំពៅល្ងាចមិញ បំផ្លាញផ្ទះអស់៣៧ខ្នង

ភ្នំពេញ – ​ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២២ មានករណីអគ្គីភ័យ​ឆេះផ្ទះ នៅ​ចំណុច​ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោង​តាម​របាយការណ៍​របស់សមត្ថកិច្ច អគ្គិភ័យ​នេះ​បានផ្តើម​ចេញពីផ្ទះ ឈ្មោះ លឹម ភារុណ ភេទ​ ​ប្រុស អាយុ ៤២​ ឆ្នាំ មុខរបរ មិនពិតប្រាកដ ហើយ​បានរាលដាល​ទៅ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរៗនោះ​សរុប​ចំនួន ៣៧ខ្នង រួមទាំង​សម្ភារៈមួយចំនួនធំ ប៉ុន្តែមិន​បណ្តាល​ឲ្យ​មនុស្ស​ណាម្នាក់ស្លាប់ ឬ​រងរបួសឡើយ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ច​បានបញ្ជាក់ថា មូលហេតុ​​គឺបណ្តាល​មក​ពី​ការដុតផ្ទះ ។

យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន​ ២៣​ គ្រឿងចេញទៅអន្តរាគមន៍ ដោយ​​ប្រេីប្រាស់ទឹកអស់ ២៣​ រថយន្ត​ ស្មើរនឹង ៩២​ ម៉ែត្រគូប ដោយធ្វើ​ឲ្យ​ភ្លើងរលត់វិញ​នៅ​វេលាម៉ោង​ប្រមាណ៦ល្ងាចថ្ងៃដដែល៕

Advertisement
Advertisement