Connect with us

Hi, what are you looking for?

ក្នុងស្រុក

សុខ ទូច រិះគន់ការលុបបឹងតាមោក

លោក សុខ ទូច និងទិដ្ឋភាពឡានដឹកដីលុបបឹងតាមោក

ភ្នំពេញ : លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃទី២៣ មិថុនា នេះបានរិះគន់ដោយមិនញញើតចំពោះសកម្មភាពលប់បឹងតាមោកនឬបឹងកប់ស្រូវ ដែលជាបឹងចុងក្រោយរបស់ទីក្រុងភ្នំពេញ ។

លោក សុខ ទូច និងទិដ្ឋភាពឡានដឹកដីលុបបឹងតាមោក

បណ្ឌិតសភាចារ្យរូបនេះបានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា ” ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់ អារម្មណ៍មិនបាន ប្រើភាសាមិនពិរោះស្ដាប់ “។ លោកថា តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?

 

បើតាមលោក សុខ ទូច ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថា ធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។ តើអ្នកមិនមើល រាល់ប្រាសាទរបស់ខ្មែរណាដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពី ដើម កន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក ?

ជាការកត់សម្គាល់ដូចទីក្រុងអង្គរដែរ ទីក្រុងខ្មែរស្ទើរតែទាំងអស់សុទ្ធតែត្រូវបានហ៊ុំព័ទ្ធដោយទឹក , ដូចជាក្រុងតាកែវ ឧត្តមមានជ័យ បាត់ដំបង ព្រៃវែង និងភ្នំពេញជាដើមដែលពីមុនមានបឹងច្រើនជាងគេ ។ ចំណែកនៅទីក្រុងហាណូយប្រទេសវៀតណាមវិញក៍ដូចយើងដែរ គឺមានបឹងធំៗចំនួន២ នោះគឺបឹងតី ដែលជាបឹងសិប្បនិមិត្ត និងបឹងសងដាវ ។ ការអភិវឌ្ឍរបស់វៀតណាមមិនទើសទាស់ជាមួយបឹងទេ ។ ផ្ទុយទៅវិញគឺជាហុងស៊ុយ ។ ដូចទស្សនបុរាណខ្មែរដែរ ដែលថា ខ្មែរជាពូជនាគ ដួច្នេះហើយបានជាទីក្រុងខ្មែរគេតែងតែឃើញមានបឹង ឬគូទឹកព័ទ្ធជុំវិញ ។ តែនេះគ្រាន់តែជាពាក្យងាយស្ដាប់ប៉ុណ្ណោះ ។ តាមពិតបុរាណខ្មែរបានចាត់ទុកបឹង គូទឹក ឬកសិន្ធ ក្នុងទីក្រុងមានតួនាទីសំខាន់ណាស់ ក្នុងការរំដោះទឹក រក្សាទឹក និងធ្វើឲ្យទីក្រុងត្រជាក់ ។

ប៉ុន្តែយ៉ាងណាក៏ដោយខាងលើគ្រាន់តែជាទស្សនបែបបុរាណៗប៉ុណ្ណោះ ខុសផ្ទុយពីបច្ចុប្បដែលកម្ពុជាត្រូវការការអភិវឌ្ឍ ត្រូវការភាពស៊ីវីល័យដោយសំណង់អគារទំនើបៗ ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រ សាសន៍ជាសាធារណៈ អំឡងដែលមានការលុបបឹងកក់ថា បើយើងគិតតែអភិរក្ស ទាល់តែកុំអភិវឌ្ឍន៍ បើអញ្ជឹងដើម្បីការអភិវឌ្ឍន៍យើងត្រូវតែលុបបឹង។ តាមសេចក្តីរាយការណ៍ថា តាមសេចក្ដីសម្រេចដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល បឹងតាមោក ឬបឹងកប់ស្រូវ មានទីតាំងក្នុងខណ្ឌព្រែកព្នៅ និងដែលមានទំហ៊ំប្រមាណជាង ៣ពាន់ហិកតានោះ ត្រូវក្រុុមឈ្មួញលុបបាន៦០ ភាគរយហើយ ៕

Advertisement
Advertisement