Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរក្រុងព្រះសីហនុដាក់ឱសានុវាទ​ត្រឹម​ថ្ងៃ៧កក្កដា លែង​ឱ្យ​មានអ្នក​លក់ដូរ​ចល័ត​នៅ​តាមឆ្នេរសមុទ្រទៀតហើយ

ព្រះសីហនុ – អាជ្ញាធរក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ព្រមានថានឹងដកហូតសម្ភារៈពីក្រុមអ្នកលក់ដូរចល័តបែបអាណាធិបតេយ្យ បើនៅតែបើកកន្លែងហូបចុកបែបអាណាធិបតេយ្យ មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។

ក្នុងលិខិត​មួយ អាជ្ញាធរក្រុងព្រះសីហនុ បានជម្រាបទៅ​កាន់បងប្អូនអ្នកលក់ដូរចល័តថា ឆ្នេរសមុទ្រគឺសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាកលេងកម្សាន្ត មិនមែនជាទីតាំងបើកកន្លែងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ។ ដូច្នេះសូមបញ្ឈប់ការដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរ យ៉ាងយូរត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពឆ្នេរសមុទ្រ។

អាជ្ញាធរក្រុងព្រះសីហនុ រំពឹងថា បងប្អូនអ្នកលក់ដូរចល័តទាំងអស់ នឹងចូលរួមសហការអនុវត្តតាមការណែនាំទាំងអស់គ្នា។ ករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរនឹងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារៈទាំងអស់នោះ ដោយមិនប្រគល់ជូនវិញឡើយ៕

 

Advertisement
Advertisement