Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាចូលរួមខួប៧១ ឆ្នាំ ថ្ងៃចូលជាសមាជិកអង្គការយូណេស្កូ

ភ្នំពេញ : រហូតមកដល់ថ្ងៃនេះមានរយៈពេល៧១ឆ្នាំហើយ (០៣កក្កដា ១៩៥១-០៣កក្កដា២០២២)ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNE SCO) ។ អង្គការយូណេស្កូ ដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសំខាន់លើការអប់រំ និងវិទ្យាសាស្ត្រ ។

ក្នុងឋានៈជាសមាជិរបស់អង្គការនេះកម្ពុជាបានបញ្ចូលប្រាសាទ និងសម្បត្តិវប្បធម៌អរូបីមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីដែលទទួលបានការថែរក្សាអង្គការយូណេស្កូក្នុងនោះមានដូចជា : ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២, ប្រាសាទ ព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧ ល្ខោនខោល ដាក់បញ្ចូលនៅឆ្នាំ២០ ១៨, ចាប៉ីដងវែង នៅឆ្នាំ២០១៦, ល្បែងទាញព្រ័ត្រ នៅឆ្នាំ២០១៥, របាំព្រះរាជទ្រព្យ នៅឆ្នាំ២០០៨ និងល្ខោនស្រមោលស្បែកធំ នៅឆ្នាំ២០០៨។ ជាមួយគ្នានេះ គុនល្បុក្កតោ ក៏ត្រូវបានស្នើឲ្យយូណេស្កូ ពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយផងដែរ ។

សូមបញ្ជាក់ថា អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ។ អង្គការនេះ ធ្វើបេសកកម្មពិសេសក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង ៕

Advertisement
Advertisement