Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទុស្សេខ្សែភ្លើងឆេះរថយន្ត៣គ្រឿងនៅខណ្ឌប្ញស្សីកែវ

សមត្ថកិច្ចកំពុងខ្វាត់ខ្វែងចាត់ការពន្លត់ភ្លើង

ភ្នំពេញ : សមត្ថកិច្ចបានឲ្យដឹងថា យ៉ាងហោចណាស់រថយន្តទំនើប៣គ្រឿងបានឆេះនៅសល់តែគ្រោងឆ្អឹង គ្រាដែលទុស្សេខ្សែភ្លើងហើយបានឆេះឃ្លាំងរថយន្តទាំងនោះ កាលពីវេលាម៉ោងប្រមាណ១១ និង៣០ នាទីព្រឹក ថ្ងៃទី ០៥ កក្កដា នេះ ក្នុងភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។

សមត្ថកិច្ចកំពុងខ្វាត់ខ្វែងចាត់ការពន្លត់ភ្លើង

រថយន្តដែលរងការបំផ្លាញដោយអគ្គីភ័យទាំង៣ គ្រឿងនោះមានម៉ាក​ ធុន​ត្រា​ ១​គ្រឿង​,​ ម៉ាក​ ឡិច​ស៊ី​ស​ NX 200T​ ១​គ្រឿង​ និង​ម៉ាក​ CRV​ ១​គ្រឿង​ ។

យោងតាមរបាយការណ៍ថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់២២គ្រឿងបាញ់ស្រោចទៅលើឃ្លាំងរថយន្តធ្វើពីដែកប្រក់ស័ង្កសីដែលមានទំហំ​ (២០ម៉ែត្រ​ x​ ៣០​ម៉ែត្រ​)​ នោះ ៕

 

Advertisement
Advertisement