Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​

(ភ្នំពេញ​) – ថ្លែង​ក្នុង​សិនិ្នសី​ទសារ​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​នៅ​ព្រឹក​ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២០ លោក ស៊ិន ចាន់​សេ​រី​វុត្ថា អគ្គនាយករង​បច្ចេកទេស​និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​មាន​ប្រសា​សន៏​ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី សម្រាប់​ប្រចាំ​តំបន់​ភូមិ​ភា​គឦសាន្តដែល​ឆ្លើយតបទៅនឹង​តម្រូវការ​ភ្ញៀវ​ទេសចរ និង​អ្នកធ្វើ​ដំណើរ​ក្នុង​ស្រុក។

លោក ស៊ិន ចាន់​សេ​រី​វុត្ថា ​អ្នកនាំពាក្យ​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល

លោក​ថា ពេលនេះ​ក្រុមការងារ​បច្ចេក​ទេ​សទំា​ងរ​ដ្ឋ​និង​ឯកជន​កំពុង​សិក្សា​ពី​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគិរី​នេះ ដោយ​គ្រោង​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​នៅពេល​ខាងមុខ។

តាម​ការ​បញ្ជាក់​របស់​លោក ចាន់​សេ​រី​វុត្ថា គម្រោង​សាងសង់​អាកាស​យា​នដា្ឋ​ននៅ​ខេត្តមណ្ឌលគិរី​នេះ គ្រោង​ចំណាយ​ថវិកា​រហូតដល់៦០លាន​ដុល្លារ ប៉ុន្តែ​តម្លៃ​សាងសង់​នឹង​ប្រែប្រួល​បន្ថែម​ទៀត ខណៈ​ការសិក្សា​មិនទាន់​ចប់​រួចរាល់​៕

Advertisement
Advertisement