Connect with us

Hi, what are you looking for?

អន្តរជាតិ

ស៊ិនហ្ស៊ូ អាបេ មិនរំពឹងរស់

តូក្យូ : លោក ស៊ិន ហ្ស៊ូអាបេ មិនរំពឹងថា នឹងរួចរស់ជីវិតឡើយ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន NHK ។

ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Hiro kazu Matsuno បានថ្លែងប្រាប់ក្រុមអ្នកកាសែតនាថ្ងៃទី០៨ កក្កដា នេះថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ត្រូវបានបាញ់នៅម៉ោង១១ និង៣០នាទីព្រឹកនេះ នៅតំបន់ណារ៉ា គ្រាដែលលោកកំពុងថ្លែងសុន្ទ រកថា ។ ដោយបន្ថែមថា ប៉ូលិស បានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យបានបាញ់លោកអាបេហើយ។ 

បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក អាបេ បាត់បង់ស្មារតី ហើយបេះដូងលែងដើរនៅពេលបញ្ជូនទៅមន្ទីរ ពេទ្យ។

តាមការផ្សាយរបស់ NHK ថា ជនសង្ស័យមានឈ្មោះ Yamagami Tetsuya មានវ័យប្រមាណ ៤១ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន និងចោទពីបទប៉ុនប៉ងធ្វើឃាតកម្ម ។ ទន្ទឹមនេះ បូលិសជប៉ុន ក៏បានដកហូតកាំភ្លើងមួយដើមផងដែរ។ ប្រភពមន្រ្តីប៉ូលិស បានអះអាងថា លោកអាបេ ត្រូវបានបាញ់ពីផ្នែកខាងក្រោយ ដោយកាំភ្លើង Shotgun ។

លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ៕

Advertisement
Advertisement